កំដៅជិត ៥២ អង្សាសេប្រជាជនទីក្រុង បាដាដ មិនហ៊ានចេញទៅក្រៅផ្ទះ

ចែករំលែក៖

រលកកំដៅកំពុងសាយភាយពេញមជ្ឈឹមបូព៌ានិងរដ្ឋធានីអុីរ៉ាក់ ដោយមានសីតណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ គឺដល់ទៅ ៥១,៨ សង្សាសេ។
ក្តៅខ្លាំង បានបង្ខំឲ្យពលរដ្ឋត្រូវនៅក្នុងផ្ទះ ចំណែក អ្នកលក់ចល័តត្រូវរកកន្លែងមានម្លប់ឈើ អាចជួយកាត់បន្ថយកំដៅ។ ដោយសារតែបណ្តាញអគ្គិសនី ដំណើរការមិនប្រក្រតីធ្វើឲ្យក្រុមគ្រួសារជាច្រើនត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើង ដើម្បីដំណើរការទូទឹកកកឬម៉ាស៊ីនត្រជាក់ ធ្វើឱ្យមានសម្លេងម៉ាស៊ីនខ្លាំងៗគ្រប់ទីកន្លែង នៅតាមដងផ្លូវនៃទីក្រុងបាដាដ។
កន្លងមក ពលរដ្ឋបាននាំគ្នាធ្វើបាតុកម្ម នៅទីក្រុងបាដាដ ដោយសារតែកង្វះអគ្គិសនី ក្នុង រដូវក្តៅ។ ការធ្វើបាតុកម្ម បណ្តាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខ បង្ខំឲ្យ សន្តិសុខបាញ់សម្លាប់បាតុករ២នាក់កាលពីថ្ងៃទី២៨ខែកក្កដា។
កន្លងមកថ្មីៗនៅក្នុងប្រទេសឥណ្ឌា ក៏បានរងការវាយប្រហារដោយរលកកំដៅ ដែលមានសីតុណ្ហភាព កើនឡើងជាង៥០ អង្សាសេផងដែរ បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ ។
បម្រែបម្រួលអាកាសធាតុ ជាមូលហេតុបណ្តាលឲ្យមានរលកកំដៅ វាយប្រហារគ្រប់ទិសទីជុំវិញពិភពលោក ។កន្លងមកនៅប្រទេសតំបន់អឺរ៉ុបអាមេរិកអូស្ត្រាលី ក៏រងការវាយប្រហារ ដោយរលកកំដៅផងដែរ បង្កឲ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print