WHO ​ព្រមានថា ផលប៉ះពាល់ដោយសារកូវីដ​១៩ អាចអូសបន្លាយជាច្រើនទសវត្សរ៍

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក WHO ​លោក​Tedros Adhanom Ghebreyesus បានប្រកាសកាលពីថ្ងៃទី​៣១ខែកក្កដាថា ផលប៉ះពាល់ដោយសារតែកូវីដ​១៩ មិនអាចបញ្ចប់​ក្នុងរយៈពេលខ្លីនោះឡើយគឺ អូសបន្លាយជាច្រើនទសវត្សរ៍។
លោក​​ Tedros Adhanom បានបញ្ជាក់ថា​« កូវីដ១៩​គឺជាវិបត្តិសុខាភិបាលកើតឡើងម្តងក្នុងមួយសតវត្សរ៍»។ លោកបន្តទៀតថា ភាគច្រើនពលរដ្ឋនៅលើពិភពលោក ងាយរងផលប៉ះពាល់ដោយសារតែប្រភេទវីរុសនេះ​។ ប្រទេសជាច្រើនធ្លាប់បានលើកឡើងថា បានឆ្លងកាត់ដំណាក់កាលអាក្រក់បំផុត​នៃការឆ្លងរាលដាលកូវីដ​១៩ ។ ប៉ុន្តែពេលនេះនៅតែបន្ត ប្រឈមមុខដដែលហើយកាន់តែខ្លាំងជាងមុនទៀត។
បច្ចុប្បន្ន កូវីដ​១៩ បានឆ្លងរាលដាលដល់ ២១៣​​ ប្រទេសនិងដែនដី គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៧៤៤,៧៨៨ នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨២,១៩២នាក់ និងជាសះស្បើយឡើងវិញ ១១,១៥១,៣២៨នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧០៥,០២២នាក់ ស្លាប់ចំនួន ១៥៦,៧៤២នាក់ និងជាសះស្បើយចំនួន ២,៣២៧,០៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៦៦៦,២៩៨នាក់ ស្លាប់ចំនួន ៩២,៥៦៨នាក់ និងជាសៈស្បើយ ១,៨៨៤,០៥១នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៦៩៧,០៥៤នាក់ ស្លាប់ ៣៦,៥៥១នាក់ និងជាសះស្បើយ ១,០៩៥,៦៤៧នាក់៕ ដោយ៖ធីរីណា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print