រដ្ឋបាលរាជធានីភ្នំពេញ ចេញសេក្ដីណែនាំ ដល់ក្រុមអ្នកតវ៉ាថា៖រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថា ជាទង្វើខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញមានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ា ទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមិន បាន ជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។
សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា៖ ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ ។ ទន្ទឹមនឹងនេះ សកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងដំណាក់កាលនៃការរីក រាលដាលជាសកលនៃវីរុសកូវីដ-១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO),គោលការណ៍សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចតទៅ៖ រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ ត្រូវជូនដំណឹង ជាលាយ លក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើ បាតុកម្មដោយ សន្តិវិធី និងស្របតាមវិធានការណែនាំនានា ស្តីពីការ បង្ការទប់ស្កាត់ការរីករាលដាលការចម្លងវីរុស កូវីដ-១៩ ។ រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថា ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print