អាមេរិក បង្ហាញវីដេអូ​ស្តីពីការសាកល្បងមីស៊ីល​មានល្បឿនលឿនជាងសម្លេងដល់ទៅ១៧ដង(មានវីដេអូ​)

ចែករំលែក៖

កម្លាំងទាហានអាមេរិកបានបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលដែលមាន​ល្បឿនលឿនជាងសម្លេងដល់ទៅ​១៧ដង។ មីស៊ីលល្បឿនលឿនជាប្រភេទ C-HGB បានសាកល្បងតាំងពីខែ មីនាឆ្នាំ​២០២០ នៅកោះហាវ៉ៃ។
ប៉ុន្តែពិភពលោក ពិសេសគឺប្រទេសដែលមានបច្ចេកវិទ្យាអាវុធទំនើបៗ ដូចជារុស្ស៊ី មិនជឿងថាអាមេរិកមាន

មីស៊ីលលឿនជាងសំឡេង​១៧ដងនោះទេ។ ទាំងនោះហើយបានជា អាមេរិកសម្រេចបង្ហាញភស្តុតាង​តាមរយៈឃ្លីបវីដេអូ សាកល្បងមីស៊ីល​។
តាមឃ្លីបវីដេអូដែលបានបង្ហាញ​ក្នុងវេទិការ ស្តីពីយុទ្ធសាស្ត្រការពារជាតិ​នៅទីតាំង (SMD) នៅថ្ងៃទី​៥ខែសីហា មីស៊ីល​C-HGB​បានវាយប្រហារចំគោលដៅដែលបានកំណត់ទុក។
ក្នុងពេលបង្ហាញឃ្លីបវីដេអូ នៅពិធី ឧត្តមសេនីយ៍Neil Thurgood មេបញ្ជាការកងទ័ពជើងគោក​អាមេរិក​បានបញ្ជាក់ថា​មីស៊ីលC-HGB មានល្បឿនលឿនជាងសម្លេង១៧ដងប៉ុន្ដែលោកមិនបានបង្ហាញថា មីស៊ីលនោះអាចបំពាក់ក្បាល់គ្រាប់ ឬមានរំសេវផ្ទុះប៉ុន្មាននោះឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក បានបង្កើនការផលិត អាវុធល្បឿនលឿន ក្រោយពេលរុស្ស៊ី​ប្រកាសពីជោគជ័យ ក្នុងកម្មវិធីផលិតអាវុធល្បឿនលឿនជាងសម្លេង។ កាលពីខែឧសភាកន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកមានមីស៊ីលល្បឿនលឿនជាងគេបង្អស់នៅលើពិភពលោក គឺមានល្បឿនលឿនជាងសំឡេងដល់ទៅ​១៧ដង៕​ ដោយធីរីណា

សូមទស្សនាវីដេអូខាងក្រោម – ប្រភព៖ CSIS Missile Defense)

...

https://youtu.be/p9XI79eKgdo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print