ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងបើកឲ្យរថយន្តដឹកទំនិញបណ្ដោះអាសន្នមុនកសាងរចនាសម្ព័ន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖មានប្រសាសន៍ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចម៉ោង៤ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការលោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថា៖លោកអញ្ជើញមកនេះដើម្បីពិភាក្សា​ជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចម្រេីនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យ៉ីតប្រហែល២% ។លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបញ្ជាក់បន្ថែមថាលោកមិនអាចរងចាំរយៈពេលសាងសង់២១ខែបានទេ យើងរកនីតិវិធីបើកច្រកស្ទឹងបត់បណ្ដោះអាសន្នមុនគម្រោង។ ដូច្នេះក្រសួងសាធារណៈការនិងដឹកជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៍រថយន្តដឹកទំនិញពីប្រទេសថៃមកកម្ពុជា កម្ពុជាទៅថៃ ប៉ុន្តែចំពោះឯកសារគឺត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្វើយ៉ាងនេះដោយសារតែយើងមិនទាន់មានអគារដ្ឋបាលនៅទីតាំងមាត់ច្រកទ្វារព្រំដែនស្ទឹងបត់។

លោកស៊ិនចាន់ថុលទេសរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់បន្ថែមថាលោកមិនរ់ងចាំការសាងសង់របស់ក្រុមហ៊ុនCMដែលមានរយៈពេល២១ខែនោះទេកំពុងតែពិភាក្សារជាមួយភាគីថៃ កាលមិនទាន់មានជម្ងឺថ្មី(covid19)។ ត្រៀមនិងជួបជាមួយភាគីថៃលោករដ្ឋមន្ត្រីដឹកជញ្ជូនថៃនៅច្រកទ្វារខាងលើប៉ុន្តែដោយសារ(covid19)លោករដ្ឋមន្ត្រីក្រសួងសាធារណៈការថៃលោកបានខកខានមិនបានអញ្ជើញមកដូច្នេះយើងក៏មិនបានជួបគ្នាពិភាក្សារឿងច្រកទ្វារព្រំដែនស្ទឹងបត់ បានណងអៀន ទោះយ៉ាងណាក៏ដោយលោកនិងខិតខំធ្វើការជាមួយមន្ត្រីមួយចំនួនទៀតជាមួយភាគីថៃនិងបើកច្រកទ្វារខាងលើជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិរបស់យើង។ ក្នុងនោះលោកទេសរដ្ឋមន្ត្រីក៏ក្រើនរំលឹកដល់ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវ ធ្វើយ៉ាងណាឲ្យមានស្ថង់ដាជាប់បានយូរ កុំធ្វើទៅមុខខូចក្រោយ អូសបន្លាយហ៊ុយដល់បងប្អូនប្រជាពលរដ្ឋ បង្កគ្រោះថ្នាក់ចរាចរណ៍។ល។

លោកតែងតែមានប្រសាសន៍ថាលោកមិនសប្បាយចិត្តដោយឃើញផ្លូវធ្វើអស់មួយរយពីររយលានមានការជួសជុលមុខក្រោយច្រើន លោកមិនចង់បានបែបនោះ គឺចង់ឲ្យអ៊ុតAC(អេ ស៊ី)ហើយ៩ឆ្នាំក្រោយទើបមកជួសជុលនិងបានលោកសប្បាយចិត្ត ៕ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print