ទណ្ឌិត​ម្នាក់​ចងក​ធ្វើ​អត្តឃាត​ក្នុង​មណ្ឌល​កែប្រែ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ ទណ្ឌិត​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​យក​កន្សែង​ចងក​ធ្វើ​អត្តឃាត​ ភ្ជាប់​នឹង​ចំ​រ៉ឹង​ក្នុង​បន្ទប់ទឹក​ ក្នុង​មណ្ឌល​កែប្រែ​អប់រំ​ទី​៤​ (​ម​៤)​ ស្រុក​ភ្នំក្រវាញ​ ។

ដែល​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ ៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ អគារ​ B​ នៃ​បន្ទប់​ B1​ក្នុង​មណ្ឌល​កែប្រែ​អប់រំ​ទី​៤​ (​ម​៤)​ ស្រុក​ភ្នំក្រវាញ​ ស្ថិត​ក្នុងភូមិ​ព្រ​ហ​ស្ថ​ក្បាល​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ តូច​ សុ​វ​ណ្ណា​រ៉េ​ត​ (​ហៅ​ ចិន​)​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​រាជធានី​ភ្នំពេញ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បច្ចេកទេស​ បានឱ្យ​ដឹង​ថា​ ទណ្ឌិត​ជា​ជន​រង​គ្រោះ​ជាប់​ពន្ធនាគារ​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៤​ ប៉ុន្ដែ​គេ​ដឹង​ថា​ទណ្ឌិត​រង​គ្រោះ​នៅ​សល់​តែ​ ១​ឆ្នាំ​ ៤​ខែ​ទៀត​ប៉ុណ្ណោះ​ ត្រូវ​បាន​រួច​ទោសទណ្ឌ​ ។​ ប្រភព​បន្ត​ថា​ មូលហេតុ​ការ​ចងក​ធ្វើ​អត្តឃាត​ខាងលើ​ត្រូវ​បាន​គេ​សង្ស័យ​ទណ្ឌិត​រង​គ្រោះ​រូប​នេះ​ អន់ចិត្ត​នឹង​សាច់ញាតិ​ ខណៈ​គ្មាន​អ្នក​មក​សួរសុខទុក្ខ​ ។​

ប្រភព​ខាងលើ​បន្ត​ទៀត​ថា​ ក្រោយ​ពី​បច្ចេកទេស​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ឃើញ​ថា​ ជន​រង​គ្រោះ​យក​កន្សែងពោះគោ​ពណ៌​ត្រួយ​ចេក​ ចងក​ភ្ជាប់​ចំ​រ៉ឹង​ដែក​ក្នុង​បន្ទប់ទឹក​ ហើយ​មាន​សភាព​រឹង​និង​មាន​ស្នាម​ទ្រុឌ​ត្រង់​ក​ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​អាច​ពិតជា​ស្លាប់​ដោយ​ចងក​ពិតប្រាកដ​មែន​ ៕​

IMG_0686

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print