កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមអ្នកស្រី ព្រឿន ពេជ្រ ជាកសិករនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០នេះថា ៖ កាលពីឆ្នាំ២០១៩ ការដាំណាំស្លឹកគូរឆាយ ពួកគាត់អាចលក់អោយអ្នកកម្ម៉ង់ទិញចាប់ពី ៦០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃៗ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ។ ចំពោះស្លឹកគូរឆាយក្នុងមួយគីឡូក្រាម អាចលក់បានពី ២៥០០រៀល ទៅ៤០០០រៀល ហើយមានស្លឹកគូរឆាយប៉ុន្មាន គឺអ្នកកំម្ម៉ង់ទិញយកទាំងអស់ ។ ក្នុងនោះដែរ ស្លឹកគូរឆាយនេះងាយស្រួលដាំ ដោយប្រើរយ:ពេល១៥ថ្ងៃអាចទទួលផល ប៉ុន្ដែក្រោយពេលមានបញ្ហាជំងឺកូវីដ-១៩នេះ ពួកគាត់បានបាត់បង់ទីផ្សារគួរអោយព្រួយបារម្ភ ខណៈក្នុងអំឡុងពេលកូវីដ-១៩នេះ គ្មានមុខរបរផ្សេងទៀតក្រៅពីដំណាំស្លឹកគូរឆាយនេះ ។

ជាកសិករមួយរូបទៀត អ្នកស្រី ព្រឿន ស្រី បានអោយដឹងដែរថា កាលពីស្លឹកគូរឆាយមានទីផ្សារគ្រប់គ្រាន់ គឺគ្មានប្រជាកសិករធ្វើចំណាកស្រុកទេពោលកសិករមានការងារធ្វើគ្រប់គ្រាន់ ក្រៅពីធ្វើស្រែដែលធ្វើអោយប្រជាកសិករ មានជីវភាពគ្រួសារល្អប្រសើរ ប៉ុន្តែនៅពេលបច្ចុប្បន្នេះ ពោលចាប់ពីជំងឺកូវីដ-១៩នេះផ្ទុះឡើង ភ្ញៀវទេសចរណ៍ក៏បាត់បង់ទីផ្សារស្លឹគូរឆាយ ព្រោះស្លឹគូរឆាយជាប្រភេទដាំណាំម្ស៉ាង ដែលភាគច្រើនភ្ញៀវទេសចរបរទេសចូលចិត្ដទទួលទាន ។

អ្នកស្រីបានបន្ដថា ៖ ការធ្លាក់ចុះទីផ្សារស្លឹកគូរឆាយនេះ បានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាកសិករផងដែរ ដោយពួកគាត់អំពាវនាវដល់អាជ្ញាធរជួយធ្វើយ៉ាងបង្កើតទីផ្សារនេះឡើងវិញ ដើម្បីជួយសម្រួលជីវភាពគ្រួសារកសិករ ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ភូមិគោកស្រុក ជាភូមិមួយ ស្ថិតក្នុង ឃុំរលួសមានផ្ទៃដីសរុបចំនួន២៦៥ហិកតា មានប្រជាពលរដ្ឋ សរុបចំនួន៣០១ គ្រួសារ នឹងមានពលរដ្ឋសរុបចំនួន ១២៥៩នាក់ ស្រី៦៨៨នាក់ ។ ពលរដ្ឋនៅក្នុងភូមិនេះ ភាគច្រើនមានមុខរបរជាកសិកម្ម ដាំដុះជាលក្ខណៈគ្រួសារ ក្នុងនោះក៏មាន ដាំស្លឹកគូឆាយ និងធ្វើនំគូឆាយ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងក្រុងសៀមរាប និងបណ្តាស្រុកមួយចំនួនទៀតផងដែរ ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print