ដំឡើងឧបករណ៍ការពាររន្ទះដើម្បីសុវត្ថិភាពពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិនៅរមណីយដ្ឋាន Green Farm

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការ ជាមួយអាជ្ញាធរមូលដ្ឋាននិងអ្នកជំនាញពាក់ព័ន្ធ បានចុះដំឡើងឧបករណ៍ការពារ រន្ទះនៅទីតាំងរមណីយដ្ឋាន Green Farm ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។
ការដំឡើងនេះ គឺដើម្បីសុខសុវត្ថិភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្តនៅតាម រមណីយដ្ឋាននានានោះ។ នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក លៀង ជុំសុបិន្ត បានថ្លែងបែបនេះ ខណៈដែលលោកនិងក្រុមការងារបានចុះធ្វើកិច្ចការនេះដោយផ្ទាល់។ លោកបន្តថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំដំឡើងឧបករណ៍ ការពាររន្ទះនៅតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបន្តទៀត។ ក្នុងនោះមានក្រុមហ៊ុនមួយបានឯកភាពផ្តល់ឧបករណ៍ការពាររន្ទះចំនួន៣គ្រឿងសម្រាប់ដំឡើងនៅសហគមន៍ទេសចរណ៍ចំនួន៣កន្លែងក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងនោះ
មានដូចជា៖ ទី១-សហគមន៍ទេសចរណ៍ ទឹកធ្លាក់អន្លង់ស្វាយ ក្នុងភូមិដូនស្លា ឃុំ ក្បាលទឹក ។
ទី២-សហគមន៍ទេសចរណ៍ ទឹកធ្លាក់ថ្ម ក្រាល ក្នុងភូមិកោះខ្ទម្ព ឃុំជៀប និង
ទី៣-សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអម្ពិល ក្នុងភូមិក្ដុល ឃុំក្ដុលសែនជ័យ ។
ចំពោះឧបករណ៍ការពាររន្ទះទាំង៣គ្រឿង នេះ គ្រោងនឹងដំឡើងឱ្យបានហើយរួចរាល់នៅមុនថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕
ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print