ឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកបង្ក្រាបបទល្មើសបានច្រើនករណី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារដែនជម្រកសត្វព្រៃស្រែពកបានសហការជាមួយកម្លាំងស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋានស្រុកកោះញែក បានចុះដកបង្គោលព្រំដីដែលបោះខុសច្បាប់នៅលើដីរដ្ឋដែលស្ថិតនៅតាមបណ្ដោផ្លូវលេខ៩៥ ក្នុងឃុំស្រែហ៊ុយ និងឃុំណងឃីឡឹក បានចំនួន១៨០បង្គោល។
នៅថ្ងៃដដែលនោះដែរ ក្រុមល្បាតសហគមន៍ពូជ្រៃបានសហការចុះល្បាតជាមួយអាជ្ញាធរទាំង៣ភូមិ មន្ត្រីនគរបាលបុគ្គលិកអង្គការ និង មន្ត្រីមន្ទីរបរិស្ថាន សរុបមានគ្នា១៧នាក់។ លទ្ធផល៖
១-ធ្វើការបោះបង្គោលព្រំសហគមន៍បានចំនួន៧ដើម, ២-ដកដើមចេកដាំរំលោភដីសហគមន៍បានចំនួន៦២ដើម, ៣-ធ្វើការបោះស្លាកចំនួន១ និង ៤-ដើរល្បាតតាមព្រំសហគមន៍បានចម្ងាយ៣គីឡូម៉ែត្រ។

ចាប់ថ្ងៃទី៦ ដល់ទី៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចាស់យ៉ាង សហការជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូតេ និងអង្គការWWF បានធ្វើការល្បាតដល់ចំណុចជើងភ្នំកៅស៊ូពូរ៉ាប៉េត បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន២គ្រឿង និងឈើបេងចំនួន១០ដុំ និងបន្តការល្បាតដល់ចំណុចផ្លូវអូរងេះ បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន២គ្រឿង ដែល១ គ្រឿងដឹកផ្កាអ័រគីដេ និង១គ្រឿងទៀតដឹកសត្វឈ្លូសចំនួន១ក្បាល(សត្វឈ្លូសបានដុតបំផ្លាញចោល) ដែលស្ថិតនៅក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ វត្ថុតាងទាំងអស់បានយកមកទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕ ដោយ៖ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print