មន្ត្រីធនធានទឹកអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ពីស្ថានភាពទឹកនៅបឹងតាម៉ុក ស្រុកអន្លង់វែង ខណៈមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពទឹកនៅស្ពានបឹងតាម៉ុក ឫស្ពានអូរជីក ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅមិនទាន់ដល់កំរិតប្រកាសអាសន្ននោះទេ តែមន្ត្រីធនធានទឹក និងឧតុនិយមខេត្ត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន។
ស្ថានភាពទឹកនៅអាងទឹកបឹងតាម៉ុកនៅព្រឹកនេះ គឺមានកម្ពស់៣.៩០ម៉ែត្រ ដែលកម្ពស់ទឹកនេះ គឺតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំណែកកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន គឺកម្ពស់៤.២០ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃនេះ។
លោកបន្តថា៖ បើទោះបីភ្លៀងនៅបន្តធ្លាក់ទៀតក៏ដោយ ក៏ទឹកនៅបឹងតាម៉ុក គឺមិនដល់កម្រិតប្រកាស អាសន្ននោះទេ យ៉ាងហោចណាស់ឡើងដល់កម្រិត៤ម៉ែត្រ ឫ៤.១០ម៉ែត្រប៉ុណ្ណោះ។
ការអះអាងបែបនេះ ដោយសារលោកបានដឹកនាំក្រុមការងារយកគ្រឿងចក្រ មកកាយពើក និងរបស់ផ្សេងដែលទៀតបង្កឲ្យស្ទះទឹក ធ្វើឲ្យចរន្តទឹកហូរធ្លាក់ចុះបានយ៉ាងរលូន ហើយម្យាងទៀតទឹកបឹង អូរ ប្រឡាយនៅផ្នែកខាងក្រោម ក៏មិនទាន់ពេញនៅឡើយ។
ជារឿងរាល់ឆ្នាំស្ថានភាពទឹកនៅបឹងតាម៉ុក ស្រុកអន្លង់វែង តែងជន់លិច ប៉ុន្តែមិនដល់ប្រកាសអាសន្ន និងបង្កឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print