លោកស្រីឱ វណ្ណឌីន៖ ស្ត្រីកងទ័ពមួកខៀវ មានវីជ្ជមានវីរុសកូវីដ-១៩ យកមកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មុននេះបន្តិចថា ៖ ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ។
លោកស្រីបានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងគត់៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print