ស្នងការខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែសា្រពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភានៅមូលដ្ឋានស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅសាលាស្រុកលើកដែក។
សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទោះជាលោកទើបឡើងកាន់ដំណែង តែជាលទ្ធផលការងារលោកបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋលើ វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ក្រាបបទល្មើស ទទួលយកនូវសំណូមពរពីគ្រប់មជ្ឈដ្ឋាន ចុះអន្តរាគមន៍ អនុវត្តការងារដោយផ្ទាល់ ។ លុបបំបាត់បញ្ហាបនល្បែងសុីសង បង្ក្រាបគ្រឿងញៀន ក្រុមបងតូច បងធំ បង្កើតវេទិការសាធារណៈ ។ ជម្រុញឱ្យមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ ដោយគ្មានល័ក្ខខណ្ឌ មិនឱ្យពាក់ព័ន្ធនិងការយកលុយពីប្រជាពលរដ្ឋ លើសេវាធ្វើ អត្តសញ្ញាណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនេះជាដើម។
ប្រជាពលរដ្ឋបានសំដែងនូវការគាំទ្រ ចំពោះចំណាត់ការរបស់លោក ជួយប្រជាពលរដ្ឋ ទទួលយកសំណូមពរ ដំណឹង ឈានដល់បង្ក្រាបបានបទល្មើសជាក់ស្តែងនោះទៀតផង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print