ចិនដាក់ទណ្ឌកម្មមន្ត្រីអាមេរិក​១១រូប​ ជាការតបតអាមេរិកដាក់ទណ្ឌកម្មមន្ត្រីកោះហុងកុង

ចែករំលែក៖

ចិន៖ នៅរសៀលថ្ងៃទី​១០ខែសីហានេះ ចិនបានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីអាមេរិក​១១រូប​ក្នុងនោះមាន សមាជិកព្រឹទ្ធសភាអាមេរិក​លោក​ Ted Cruz និង Marco Rubio ព្រមទាំងមន្ត្រីជាន់ខ្ពស់​៩រូបផ្សេងទៀត ។ ការដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាលចិនគឺតបត​ទៅនឹងការដាក់ទណ្ដកម្មរបស់អាមេរិក ទៅលើមន្ត្រីកោះហុងកុង។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី​១០ខែសីហា​អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ទីក្រុងប៉េកាំង​សម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីអាមេរិក​១១ រូប។ ការសម្រេចខាងលើកើតឡើងក្រោយពេលដែល ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះហុងកុង​១១រូប ក្នុងនោះមានមេដឹកនាំកោះហុងកុង​លោកស្រីCarrie Lam និង មន្ត្រី​១០រូបផ្សេងទៀត​។
ក្នុងចំណោមមន្ត្រី អាមេរិកដែលចិន ដាក់ទណ្ឌកម្ម ក្រៅពី សមាជិកព្រឹទ្ធសភា Ted Cruz និង Marco Rubio នៅមានប្រធានអង្គការសិទ្ធិមនុស្ស Kenneth Roth និង Michael Abramowitz ព្រមទាំងប្រធានអង្គការក្រៅរដ្ឋាភិបាល មានឈ្មោះថាMichael Abramowitz។
អាមេរិកដាក់ទណ្ឌកម្ម​ទៅលើមន្ត្រីកោះហុងកុង នៅថ្ងៃទី ៧ខែសីហា ដោយចោទប្រកាន់មន្ត្រី១១រូបរបស់ហុងកុង ក្នុងនោះមានមេដឹកនាំ លោកស្រី Carrie Lam ថាជាអ្នកធ្វើឲ្យទន់ខ្សោយ និងបាត់បង់ការគ្រប់គ្រងស្វ័យភាពនៅលើកោះនេះ។ សកម្មភាពដាក់ទណ្ឌកម្មទៅវិញទៅមក ធ្វើឲ្យទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរកាន់តែតានតឹងថែមទៀត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print