ប្រធានាធិបតីអាមេរិកត្រូវក្រុមចារកិច្ច​បញ្ជួនចេញពីសន្និសីទកាសែត ក្រោយផ្ទុះអាវុធនៅក្រៅសេតវិមាន

ចែករំលែក៖

ក្នុងពេលកំពុងធ្វើសន្និសីទកាសែត​នៅថ្ងៃទី​១០ ខែ​សីហា​ ប្រធានាធិបតីដូណាល់ ត្រាំត្រូវបានក្រុមចារកិច្ច បញ្ជូនចូលក្នុងជាបណ្តោះអាសន្ន​ក្រោយពីមានករណីផ្ទុះអាវុធនៅខាងក្រៅសេតវិមាន​។
ហេតុការណ៍កើតឡើង​ក្នុងពេលដែលលោកត្រាំកំពុងតែថ្លែងក្នុងសន្និសីទកាសែតមិនទាន់បាន​៣នាទីផង​។ ក្នុងពេលលោកត្រាំ​កំពុងនិយាយក៏មានក្រុមសន្តិសុខម្នាក់មកស្នើឲ្យចាកចេញពីទីនេះជាបន្ទាន់ ហើយលោកត្រាំក៏បានចាកចេញតែម្តង។
មន្ត្រីចារកិច្ចអាមេរិកបាននិយាយថា​«លោកម្ចាស់! យើងត្រូវតែធ្វើអន្តរាគមន៍ ។ លោកត្រាំ​ក៏បានងាកមកសួរវិញថា មានការអ្វី? នៅពេលនោះមន្ត្រីចារកិច្ចនិយាយខ្សិឹបដាក់ត្រចៀកលោកត្រាំ ក្នុងពេលនោះលោកត្រាំងាកមកនិយាយពាក្យសុំទោសទៅកាន់អ្នក​សារព័ត៌មាន ហើយក៏ចាកចេញទៅភ្លាមៗ។ ក្រោយមកលោកត្រាំ​ក៏បានវិលត្រឡប់មកវិញហើយបកស្រាយពីបញ្ហាខាងលើ​។
លោកត្រាំ​បាននិយាយថា «​ខ្ញុំសូមអរគុណ​ដល់ក្រុមចារកិច្ច​ដែលតែងតែធ្វើសកម្មភាពបានរហ័សនិងប្រសិទ្ធភាពបំផុត​។​ មានករណីផ្ទុះអាវុធនៅខាងក្រៅ​ មានមនុស្សរងរបួសបញ្ជូនទៅមន្ទីរពេទ្យ​​ ខ្ញុំមិនដឹងពិីស្ថានភាពអ្នកនោះឡើយ​ »។
អ្នកសារព័ត៌មានសួរថា តើការគំរាមកំហែងខាងលើសំដៅទៅលើរូបលោកដែរឬទេ ?​ លោកត្រាំ​និយាយថា​មិនទាន់ដឹងច្បាស់នៅឡើយទេ​ តែជនដែលត្រូវក្រុមចារកិច្ចបាញ់ប្រហារមានអាវុធជាប់នឹងខ្លួន ។ លោកត្រាំក៏បានសន្យាថានឹងផ្តល់ព័ត៌មានច្បាស់លាស់នៅពេលក្រោយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print