ឃាត់ខ្លួនស្ត្រីម្នាក់យកម្ជុលដេរចាក់បាតជើង កូនបង្កើតនិងប្អូនរបស់ខ្លួនរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ អំពើហិង្សាក្នុងគ្រួសារមួយដែលគេស្មានមិនដល់គឺស្ត្រីម្នាក់បានយកម្ជុលចាក់បាតជើងកូនខ្លួនឯងនិងប្អូន បណ្ដាលឲ្យរបួសមុតបាតជើងទាំងសងខាងហូរឈាមរហាម។ ប៉ុន្តែទង្វើអមនុស្សធម៌នេះត្រូវបានសមត្ថ្តកិច្ចឃាត់ខ្លួនស្ត្រីរូបនេះយកទៅចាត់ការតាមច្បាប់ពីបទធ្វើទារុណកម្មលើកុមារភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយដែលធ្វើទារុណកម្មលើកូននិងប្អូនមាន ឈ្មោះ ស៊ន គន្ធា អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំង។
រីឯជនរងគ្រោះដែលជាកុមារា កុមារីទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនិងត្រូវជាប្អូនមានឈ្មោះ÷១- ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ) ២- ស៊ន ស្រីពៅ ភេទស្រី អាយុ០៨ឆ្នាំ(ត្រូវជាប្អូនស្រីជនរងគ្រោះ)។ កុមារទាំងពីរនាក់បានរងដោយម្តាយ និងបងស្រីយកម្ជុលចាក់បាតជើងទាំងសងខាងរបួសស្ទើរសុសសាច់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នៅចំណុចផ្ទះកើតហេតុខាងលើ ព្រោះខឹងកុមារទាំងពីររពិសនិយាយមិនស្តាប់។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណ:កុមាររងគ្រោះទាំង២នាក់ត្រូវក្រុមគ្រួសារយកទៅរុំរបួសនៅមន្ទីរពេទ្យ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print