នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលរលុបគំនូសសញ្ញាចរាចរណ៍ ត្រូវបានមន្ទីរសាធារណការបានបន្តលាបគំនូសសញ្ញាចរាចរណ៍ឡើងវិញដើម្បីឱ្យល្អឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ នៅតាមបណ្ដាវិថីតូចធំនិង
ផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ គឺកន្លងមករហូតដល់បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងភ្នំពេញផងដែរ។

ប្រតិបត្តិការលាបគំនូសសញ្ញាចរាចរណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចភ្លើងស្តុបជលផល ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានប្រាប់ថា ដោយការមើលឃើញថានៅតាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចស្តុបជលផលក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នេះ គំនូសសញ្ញាចរាចរណ៍មានការរលុបបាត់ស្ទើរតែទាំងស្រុង ដូច្នេះមន្ទីរសាធារណការបានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាជសថ្មីឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។

ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បានបន្តជួសជុល អ៊ុតកៅស៊ូនិងលាបពណ៌គំនូសចរាចរណ៍បង្ហើយដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក៕ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print