លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រង ឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

សូមជម្រាបជូនថា៖ នាព្រឹក ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រង ឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិនិង របៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល ជាក់ស្តែង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។កិច្ចប្រជុំនេះមានការចូលរួមពីគ្រប់សមាសភាពពាក់ពទ្ធ័ អញ្ជើញមកពីព្រឹទ្ធសភា រដ្ឋសភា តំណាងក្រុមការងារថ្នាក់ជាតិ ក្រសួងបរិស្ថាន ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ អភិបាលនៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលខេត្ត និងចៅសង្កាត់ មេឃុំទាំងអស់ក្នុងភូមិសាស្រ្តខេត្តកោះកុង។
លោក រដ្ឋមន្រ្តី មានប្រសាសន៍ថា ចំពោះកិច្ចប្រជុំថ្ងៃនេះគឺ គោរពតាម៖
១-អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង សេចក្តីប្រកាសព៍ត័មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០២០
២-អនុសាសន៍រំលឹកឡើងវិញ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុង FB ផេកផ្លូវការរបស់សម្តេច នៅថ្ងៃទី ០៥ កក្កដា ឆ្នាំ ២០២០
៣-បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជំរុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមបណ្តាខេត្តនានា ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូន ទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង ដែលមានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះទីវាលក្រុងស្រុកទាំង៧នៃខេត្តកោះកុង និង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print