នៅវៀតណាម គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ សីហា មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ដល់១៧ នាក់ហើយ

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅវៀតណាមគិតត្រឹមម៉ោង៨និង៣០ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺ ១នាក់ ជាបុរស បានស្លាប់ ក្នុងវ័យ ៥៥ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង ដែលធ្វើចំនួនឲ្យអ្នកស្លាប់កើនដល់ ១៧នាក់ហើយ។
សូមបញ្ជាក់ថា៖ នៅប្រទេសវៀតណាម គឺមាន៖
-មានអ្នកជំងឺ ១នាក់ ជាបុរស បានស្លាប់ ក្នុងវ័យ ៥៥ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាង។
-បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣ នាក់ ទៀត មកពីក្រៅប្រទេស និងបានដាក់ដោយឡែកនៅទីក្រុងហៃហ្វុង។
– ចំនួនអ្នកឆ្លងសរុប ៨៦៦ នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤៥០ នាក់
– និងស្លាប់ ១៧នាក់
– ករណីជាសះស្បើយសរុប ៣៩៩នាក់

ឯកម្ពុជា បានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ចំនួន​ ២នាក់​ មកពីក្រៅប្រទេស គឺជនជាតិចិន និងជនជាតិអាមេរិក៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print