មន្រ្តីនគរបាលចង.កធ្វើអត្តឃាត សង្ស័យទំនាស់ជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រេចបញ្ចប់ជីវិតដោយខ្សែនីឡុងចង.កធ្វើអត្តឃាត នៅចំរឹងដែកក្បែរជណ្ដើរក្នុងបរិវេណធនាគារជាតិកម្ពុជា ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីទំនាស់ក្នុងគ្រួសារ(ជាមួយប្រពន្ធ) ។

 ហេតុការណ៍មន្រ្តីនគរបាលធ្វើអត្តឃាតដោយចង.កខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៥ និង៥០នាទី ព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរជណ្ដើរក្នុងបរិវេណធានាគារជាតិកម្ពុជាសាខាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវបង្ហើបថា ជនរងគ្រោះឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 ប្រភពខាងលើបន្តថា ជនរងគ្រោះ(ស្លាប់)បានយកខ្សែនីឡុងពណ៌សចង.កនឹងចំរឹងដែកក្បែរជណ្ដើរបណ្ដាលឲ្យស្លាប់ តាមការសន្ថិដ្ឋានមន្រ្តីបច្ចេកទេស ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាត សពអាចស្លាប់លើសពីប្រាំបីម៉ោងមុន មូលហេតុ ៖ សង្ស័យទំនាស់ក្នុងគ្រួសារ(ជាមួយប្រពន្ធ) ។

 ប្រភពដដែលបន្តទៀតថា សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ(ឪពុក)ឈ្មោះ អ៊ុន សុង អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print