ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាដំបូងខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែកក្កដា និងលើកទិសដៅអនុវត្តបន្តរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្ត និងលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និង លោក សុខ បូរ៉ា ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល អាជ្ញាសាលា ក្រឡាបញ្ជី និងមន្រ្តីពាក់ព័ន្ធទាំងអស់របស់សាលាដំបូងនិង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ៕
ដោយ៖ សុខ ខេមរា
...