លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចេះការពារជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីនេះ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធត្រូវបន្ដរួមគ្នាអប់រំផ្សព្វផ្សាយណែនាំឲ្យពលរដ្ឋបង្កាជំងឺកូវីដ-១៩ ។
លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌត្រូវបន្ដចុះអប់រំប្រជាពលរដ្ខឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាអប់រំពលរដ្ឋកុំឲ្យប្រមូលផ្ដុំ ហើយអ្នកមកពីខាងក្រៅប្រទេសត្រូវបន្ដធ្វើចត្តាឡីស័ក ។ លោក អភិបាលរាជធានីបានណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបង្ការការការពារជំងឺកូវីដ-១៩ នៅតាមទីប្រជុំជន ដូចជានៅតាមផ្សារ ក្លិបកម្សាន្ដខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២០ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ទី១៨ទី១៩ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ដើម្បីសងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូតទោស័ក ស្របតាមអនុក្រឹត្យលេខ១០១ អនក្រ.បកចុះថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងនិងការពារជានិច្ចចំពោះការរីករាលដាលជំងឺកូវីដ-១៩ ព្រោះជំងឺនេះវាកាចសាហាវណាស់ ។ លោកបន្ដថា អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះមើល អប់រំអនាម័យនៅតាមភោជនីយដ្ឋាននានា ពិសសតាមបណ្ដាផ្សារលក់ដូរត្រូវមានគម្លាតឲ្យឆ្ងាយពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសទៀតនោះត្រូវបន្ដបិទមិនអនុញ្ញាតឲ្យក្លិបកម្សាន្ដ ខារ៉ាអូខេបើកដំណើការទេ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print