Update៖​ ស្លាប់៣នាក់ដោយគ្រោះថ្នាក់រថភ្លើងធ្លាក់ពីផ្លូវដែកនៅស្កុតឡែន

ចែករំលែក៖

ស្កុតឡែន៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ខែសីហា បានបញ្ជាក់ថា ក្រុមជំនាញត្រូវតែបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រថភ្លើងធ្លាក់ពីផ្លូវសម្លាប់មនុស្ស៣នាក់ និងរបួសជាច្រើននាក់នៅស្កុតឡែន។
ក្នុងថ្ងៃជាមួយគ្នានោះដែរអ្នកនាំពាក្យប៉ូលិសចរាចរណ៍អង់គ្លេស​លោកBrian McAleese បានឲ្យដឹងថា ប៉ូលិសទទួលបានការហៅទូរស័ព្វស្តីពីគ្រោះថ្នាក់រថភ្លើង​នៅតំបន់Stonehaven ចម្ងាយពីទីក្រុង Aberdeen ប្រមាណ​១៥គីឡូម៉ែត្រតែប៉ុណ្ណោះ​។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៩និង​៤៣នាទីម៉ោងក្នុងតំបន់ បណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់នៅនឹងកន្លែង​។
សារព័ត៌មានBBCបានផ្សាយថា ហេតុការណ៍រថភ្លើងធ្លាក់កង់ចេញពីផ្លូវ​ គឺមានទូដឹកអ្នកដំណើរ​៤ទូ។ កម្លាំងជួយសង្គ្រោះមានរថយន្ត​ដល់ទៅ​៣០គ្រឿង និងឧទ្ធម្ភាគចក្រ​២គ្រឿង​ទៅកាន់តំបន់កើតហេតុ។​ សកម្មភាពជួយសង្គ្រោះជួបបញ្ហាយ៉ាងខ្លាំង ដោយសារតែ​ផ្លូវចូលទៅកាន់តំបន់រងគ្រោះជាផ្លូវជ្រោះមានដើមឈើច្រើន ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print