ហេង កែវនីតា ផ្លាស់ពីភាពស្រគត់ស្រគំមកសម្ញែងដើមទ្រូងសិចស៊ី

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណានោះបាន ចាប់ផ្តើមបញ្ចេញរូបថតសិចស៊ីមួយចំនួន ដែលគេកម្រឃើញពីមុនមក។ នាងកាន់តែសិចស៊ីក្រោយពីអ្នកក្នុងចង្កោមសិល្បៈកំពុងសង្ស័យថានាងបានលួចទៅវះកាត់កែដើមទ្រូងឲ្យកាន់តែធំ។

ធ្លាប់តែជាតារាស្រីនិយមស្លៀកពាក់ស្រគត់ស្រគំ ហេង កែវនីតា បានផ្លាស់ប្តូរទម្លាប់នៃការស្លៀកពាក់របស់នាងក្រោយពីនាងបានចាប់ផ្តើមលក់ទំនិញតាមបណ្តាញសង្គមអនឡាញ។ កាន់តែចាប់អារម្មណ៍នោះគឺពិធីការិនីរូបនេះបានចាប់ផ្តើមបញ្ចេញរូបថត និងការផ្សាយផ្ទាល់Live លើបណ្តាញសង្គមដោយការស្លៀកពាក់បែបសិចស៊ីជាងមុន ដែលគេដឹងថាជាការបង្ហាញដល់អ្នកគាំទ្រពិសេសអតិថិជនអំពីប្រសិទ្ធភាពនៃការស្លៀកពាក់ផលិតផលជំរុញឲ្យដើមទ្រូងធំជាងមុន។ មិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ប៉ុន្តែអ្នកជិតដិតនាងបានលើកឡើងថា ហេង កែវនីតា មិនបានកែសម្ផស្សដោយការវះកាត់ដើមទ្រូងនោះដែរគឺជាការផ្សព្វផ្សាយលក់ផលិតផលជំនួយឲ្យការស្លៀកពាក់ឃើញដើមទ្រូងធំប៉ុណ្ណោះ។ ប្រភពថានាងមានទីផ្សារនៅតែល្អលើការងារទាំងក្នុងស្ថាប័នដែលនាងកំពុងធ្វើការ និងខាងក្រៅព្រោះតែនាងជាពិធីការិនីដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អដែលជាតម្រូវការខ្ពស់សម្រាប់អ្នកផលិតកម្មវិធីនានា។ សម្រាប់រឿងស្នេហានាងមិនដែលជួបជំពប់នឹងបុរសណាម្នាក់នៅឡើយចាប់តាំងពីចូលប្រឡូកសិល្បៈក្រៅតែពីការបង្អាប់ផ្គូរផ្គងជាមួយពិធីកររូបសង្ហា លោក យឹមណារ៉ានោះ៕

ដោយ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print