សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានា នៅប្រទេសជប៉ុន។

នាឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងប្រកបដោយទឹកចិត្ត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នាពេលកន្លងមក ដែលស្តែងឡើងតាមរយៈតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសលើការកសាងធនធានមនុស្ស ដែលមានអាហារូបករណ៍ JDS នេះជាដើម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print