មហាជនកាន់តែភ្លឺភ្នែកក្រោយពីពេជ្រ សោភា ទម្លាយរឿងអ្នកលក់​អន​ឡាញ សម្ញែង​ទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ បំណងល្អ​ពី​អ្នកលក់​ខ្ចៅ​! ពេជ្រ សោភា ប្រាប់​ឲ្យ​ប្រយ័ត្ន​ចាញ់បោក​អ្នក​អន​ឡាញ (​មេ​ធំ​) ដែល​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​អូសទាញ​តំណាង​ចែកចាយ​លក់ដាច់​ខ្លាំង តែ​ចុងក្រោយ​គឺថាជាការសម្តែង។ ការទម្លាយរឿងរ៉ាវរសើបនេះក្រោយពីក្នុងបណ្តាញសង្គមបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍លើកអ្នកលក់អនឡាញសម្ញែងទ្រព្យហូរហៀរដែលបង្កប់ដោយភាពមិនប្រក្រតី។

ថ្មីៗនេះអ្នកលក់​ផលិតផល​អន​ឡាញ ជាច្រើន បានចេញ​មុខជាបន្ត បន្ទាប់ក្រោយពី​ពួកគាត់​បានក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ការចាញ់បោក​មេ​ធំ (​អ្នកផ្គត់ផ្គង់​ស្តុក​ផ្តាច់មុខ​) តាមរយៈ​ការមិន​ទទួលខុសត្រូវ មិន​ផ្តល់​ទំនុកចិត្ត​ជាដើម។ ពិសេសក្រោយពីម្ចាស់​ប្រេន​ខ្លះ​ក៏​ល្បី​ធ្វើ​ស៊ី​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅលើ​អ្នកលក់​បន្ត​ដែលធ្វើឲ្យកូនក្រុមខ្លះត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារ។ស្របគ្នានឹងរឿងរ៉ាវដ៏រសើបនេះតារាចម្រៀង ពេជ្រ សោភា បានលាតត្រដាងសកម្មភាពមួយចំនួននៅពីក្រោយជំនួញបែបមិនស្មោះត្រង់មួយនេះ។

ពេជ្រ សោភា ថ្មីៗ​នេះ​បាន​សម្រេចចិត្ត Live វីដេអូ មក​និយាយ​អំពី​ល្បិច​ដ៏​ខ្មៅ​កខ្វក់​របស់​ម្ចាស់​ប្រេន​ខ្លះ ពិសេស​អ្នក​ដែល​តែងតែ​ថត​អួត​លុយ​ឡាន និង​អួត​ពី​កូន​តំណាង​ចែកចាយ​របស់ខ្លួន​លក់​តែ​ផលិតផល ក៏​ពួកគេ​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ដ៏​ខ្លី ដែលនាងចាត់ទុកថាជាល្បិច​គេ​ទេ កុំ​ជឿ​គេ​ពេក ប្រយ័ត្ន​ចុងក្រោយ អស់​គូទ​ខោ​។​

ដើម្បី​ចង់ដឹង​ច្បាស់​ថា ល្បិច​ធ្វើ​ស៊ី​របស់​ម្ចាស់​ហ្វ្រេ​ន​លក់​ផលិតផល​រកស៊ី​ខិលខូច​មួយចំនួន​តូច ធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ តាម​ជំ​ហ៊ានៗ រហូត​ធ្វើ​ឲ្យ​អ្នកយក​ផលិតផល​លក់​បន្ត​លង់ខ្លួន ដល់​ថ្នាក់​ហ៊ាន​សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ តែ​ទីបំផុត ត្រូវ​ទឹកភ្នែក។ ទោះបីជាមិនវាយប្រហាចំឈ្មោះប៉ុន្តែម៉ាកសញ្ញាអ្នលក់ផលិតផលអនឡាញល្បីៗមួយចំនួននៅកម្ពុជាពិតជាកំពុងសម្ញែងទ្រព្យដ៏ស្តុកស្តម្ភដើម្បីបញ្ជាក់ពីភាពមានបានមកពីការលក់ដូរ និងជាទំនុកចិត្តសម្រាប់អ្នកលក់បន្ត។ បន្ថែមពីលើនេះអ្នកនាងក៏បានទម្លាយអំពីរូបភាពនៃសកម្មភាពមនុស្សធម៌មួយចំនួនដែលជាការបំផុសឲ្យមានការគាំទ្រមេក្រុមកាន់តែខ្លាំង ហើយនាងស្នើឲ្យមហាជនពិសេសក្រុមស្ត្រីមេផ្ទះឲ្យមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការខាតបង់។ ការបញ្ជាក់របស់ពេជ្រ សោភា នេះក៏ក្រោយពេលដែលនារីម្នាក់បានសម្រេចចិត្តទម្លាយរឿងរ៉ាវនៅពីក្រោយការលក់ទំនិញអនឡាញដូចព្យុះ ដូចពេលបច្ចុប្បន្ន ដែលត្រឹមតែជាការកេញប្រវ័ញ្ចឬធ្វើស៊ីយ៉ាងសម្ងាត់រហូតមានជនរងគ្រោះជាច្រើនខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជំពាក់លុយធនាគារវ័នក៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print