កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ៣នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់​
ជាប់ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង​ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួនរួមមាន​ ៖​ ទី១-ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
​ ចំណែកវត្ថុតាងចាប់យករួមមាន​ ៖ ១-ម្សៅក្រាមពណ៌សថ្លាចំនួន៣២ថង់តូច ,២.ជញ្ជីងអេឡិចត្រូនិកពណ៌ខ្មៅចំនួន១គ្រឿង ,៣-ប្រដាប់ចូកគ្រឿងញៀនចំនួន២, ៤-ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

​ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នគរបាលខណ្ឌ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឃាត់ខ្លួនជនសង្ស័យបានវំនួន៣នាក់និងវត្ថុតាងដូចបានរៀបរាប់ខាងលើ។

​ បច្ចុប្បន្ននេះ​ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print