ប្រទេសវៀតណាម៖ នៅវៀតណាម គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី ១៣ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២២ នាក់ ទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ មាន នៅខេត្តដាណាំង ១៤ នាក់ ក្វាងណាម ២នាក់ ក្វាងទ្រី ១នាក់ និងនាំចូល ៥នាក់ នៅខេត្តខាញ់ហ៊រ។
-មានអ្នកជំងឺ ៣នាក់ បានស្លាប់ ក្នុងវ័យ ៥២ ឆ្នាំ និងជាង ៨០ ឆ្នាំ ដោយសារកូវីដ-១៩ កាលពីពេលព្រឹក ១ នាក់ និងពេលរសៀល ២ នាក់ នៅដាណាំង និងក្វាងណាម។
-ករណីជាសះស្បើយចំនួន ១២ នាក់។
– ចំនួនអ្នកឆ្លងសរុបបានកើនដល់ ៩០៥ នាក់
– កំពុងសម្រាកព្យាបាលចំនួន ៤៦៤ នាក់
– និងស្លាប់កើនដល់ ២០ នាក់
– ករណីជាសះស្បើយសរុប ៤២១ នាក់
– នៅសល់ជាង ១៣ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។
សំគាល់៖ គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៤២៨ នៅ១៦ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាំងមានករណីឆ្លងសរុបចំនួន ៣១០, ខេត្តក្វាងណាម ៨១, ទីក្រុងហូជីមិញ ៨, ទីក្រុងហាណូយ ៨ (នាំចូល១), ក្វាងទ្រី ៧, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ហៃហ្សឺង ១, ខាញ់ហ៊រ ១ នាក់ និងបាក់លៀវ ១នាក់៕
ដោយ៖ សិលា