ផលិតផលក្នុងវិស័យទេសចរណ៍ ហៅថា «ក្រមុំធ្លាក់គ្រែ»​​ ត្រូវបានភ្ញៀវទេសចរនិយមគាំទ្រ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរមកដល់រមណីយដ្ឋានអេកូទេសចរណ៍ផ្សោតព្រះរំកិលខេត្តស្ទឹងត្រែង តែងនឹករលឹកនិងទន្ទេញជាប់មាត់ថា នៅរមណីយដ្ឋាននេះ មានលក់ផលិតផល«ក្រមុំធ្លាក់គ្រែ» នេះជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ នេះបើតាមការបង្ហោះលើ Facebook ផ្លូវការ លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី បានបន្តថា៖ នៅក្នុងបរិវេណលក់ផលិតផល កាលពីថ្ងៃទី០៩ សីហា ឆ្នាំ២០២០ កញ្ញា ថង បាង វ័យ២៣ឆ្នាំ លក់ផលិតផលវត្ថុអនុស្សារិយ៍ ជូនភ្ញៀវទេសចរបានបញ្ជាក់ថា៖«ក្រមុំធ្លាក់គ្រែ» មានភាពពេញនិយមនិងបានជួយលើកស្ទួយដល់វិស័យទេសចរណ៍ ព្រោះផលិតផលមួយនេះ ភ្ញៀវទេសចរចាប់អារម្មណ៍ចង់ទិញយកទៅបរិភោគ ដោយសារវាមានគុណភាពនិងជួយលើកកម្ពស់ដល់សុខភាព។
កញ្ញាបន្តថា៖សំខាន់ជាងនេះ «ក្រមុំធ្លាក់គ្រែ»ជាផលិតផលទេសចរណ៍មួយមុខ ដែលលោកតាចាស់ស្រុក នៅភូមិកោះស្តាំ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ជាចាស់ទុំគាត់ផ្សំឡើង ពីដើមរុក្ខជាតិ ចំនួន៥ប្រភេទ ដូចជាដើម ឈើ ក្រមុំធ្លាក់គ្រែ ដើម សសៃពុកមាត់តាឥសី ជាដើម លក់សម្រាប់យកប្រាក់ចិញ្ចឹមជីវិតក្នុងវ័យចាសជរា ។
កញ្ញាបន្តថា៖ ដើមរុក្ខជាតិ ចំនួន៥ប្រភេទនេះយើងយកមកត្រាំស្រា-ស ទុកយូរកាលណាបរិភោគទៅមានគុណភាព ជួយព្យាបាលជម្ងឺបានផង និងមានកម្លាំងអាចធ្វើឱ្យ ក្រមុំ ឬមេម៉ាយ បោល ធ្លាក់គ្រែ។
ភ្ញៀវទេសចរទៅពីខេត្តសៀមរាប បានពេញចិត្តនិងនាំគ្នាទិញទាំងប្រុសទាំងស្រី ក្នុងម្នាក់ៗចាប់ពី៤ដបទៅ៦ដប ហើយខ្លះទៀតទិញដើមថ្នាំ នេះ ដើម្បីយកទៅដាំទឹកផឹក និងត្រាំស្រាដោយខ្លួនឯងតែម្តង។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖នេះជាផលិតផលមួយក្នុងចំណោម ផលិតផលផ្សេងៗទៀតដែលបានដាក់តាំងលក់ នៅរមណីយដ្ឋានទេសចរណ៍ និងបានធ្វើឱ្យភ្ញៀវពេញនិយមនិងបានចងចាំ នឹកឃើញមកទិញម្តងហើយចង់ទិញម្តងទៀតតែកុំបរិភោគវាឱ្យហួសកំណត់ ព្រោះស្រវឹងហើយបើកបរ ត្រូវមានការប្រុងប្រយ័ត្ន ។
សូមបញ្ជាក់ថា៖នៅរមណីយដ្ឋានទេសចរណ៍ផ្សោតព្រះរំកិលនេះមានភ្ញៀវទេសចរទៅកំសាន្តជាហូរហែរព្រោះពួកគាត់បានជិះទូកទស្សនាសត្វផ្សោត ជាសម្បត្តិធម្មជាតិរស់នៅក្នុងទឹកទន្លេមេគង្គ និងបានទិញស្រាថ្នាំ «ក្រមុំធ្លាក់គ្រែ» យកទៅបរិភោគ ហើយបុរសៗនិងមានសុខភាពខ្ពស់ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print