ទីបំផុត នី មុនីនាថ រើសយកអាណិកជនអូស្ត្រាលី ជំនួសអតីតគូស្នេហ៍នៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល២ឆ្នាំហើយដែលចំណងស្នេហ៍តារាសម្តែង នី មុនីនាថ និងគូស្នេហ៍ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកបានចែកផ្លូវគ្នារហូតលេចចេញក្តីក្តាំងផ្អើលអស់មហាជន។ បញ្ចប់ចំណងអតីតគូស្នេហ៍ពេលនេះនាងសម្រេចចិត្តជ្រើសរើសយកបុរសអាណិកជនរស់នៅប្រទេសអូស្ត្រាលីម្តង។

លែងលាក់លៀមដូចមុន នី មុនីនាថចាប់ផ្តើមបង្ហើបអត្តសញ្ញាណគូស្នេហ៍ថ្មីដែលនឹងមកព្យាបាលដំបៅបេះដូងហើយគឺជាបុរសអាណិកជនវ័យប្រមានក្បែរ៤៩ឆ្នាំ នៅប្រទេសអូស្ត្រាលីវិញម្តង។ នាងទម្លាយថាការស្វែងយល់ចិត្តគ្នាគឺប្រមាណ២ឆ្នាំមកហើយដែរ ដែលគេដឹងថាក្រោយពីបែកបាក់គូស្នេហ៍ចាស់។ នាងបញ្ជាក់ដែរថា បច្ចុប្បន្ននេះគ្រួសារទាំងសងខាងក៏បានដឹងឮរួចរាល់ហើយដែរ។ មិនឲ្យចំណាយមាត់ញាតិដូចលើកមុន តារាស្រីរូបនេះលើកឡើងថា នឹងរៀបចំពិធីមង្គលការតែម្តងគឺមិនភ្ជាប់ពាក្យទុកនោះទេ ប៉ុន្តែសម្រាប់ពេលវេលាគឺមិនទាន់ប្រាកដ។

អនាគតស្វាមីនាងគឺជាអ្នកជំនួញដែលឡើងចុះទៅមកកម្ពុជា និងអូស្ត្រាលីញឹកញាប់ហើយបច្ចុប្បន្នបុរសរូបនេះក៏កំពុងស្នាក់នៅកម្ពុជាផងដែរ។ ទោះជាយ៉ាងណាតារាស្រីរូបនេះស្នើមិនបង្ហាញមុខជាសាធារណៈ ហើយក៏កម្របណ្តើរគ្នាចូលរួមកម្មវិធីអ្នកសិល្បៈដូចអតីតគូស្នេហ៍នោះទេ។ ដើម្បីបង្កើនទំនុកចិត្ត និងស្ថេរភាពជីវភាព តារាស្រីរូបនេះគ្រោងបើកក្រុមហ៊ុនថ្មីផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាងចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ។ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងផ្តាច់ពាក្យគូដណ្តឹង ហើយត្រូវអតីតគូដណ្តឹងប្តឹងទាមទារប្រាក់ដែលធ្លាប់បានឧបត្ថម្ភទៅនាងនាពេលកន្លងមក ចំនួន១២ម៉ឺនដុល្លារ ដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំង ទាំងនៅក្នុងសង្គមសិល្បៈ និងមជ្ឈដ្ឋានទូទៅ៕ ដោយ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print