រុស្ស៊ីបង់ប្រាក់ពិន័យដល់ស្ថាប័នអត្តពលកម្មពិភពលោកដើម្បីជៀសវាងការបណ្តេញចេញ

ចែករំលែក៖

សហព័ន្ធកីឡាអត្តពលកម្មរុស្ស៊ី (RusAF) បានបញ្ជាក់ថាពួកគេបានបង់ប្រាក់ពិន័យចំនួន៦, លានដុល្លារសហរដ្ឋអាមេរិកដោយមានជំនួយពីក្រសួងកីឡារបស់ប្រទេសនេះដើម្បីបញ្ចៀសការបណ្តេញចេញពីសមាជិកអត្តពលកម្មពិភពលោក ដោយសារតែការបំពានច្បាប់ដោយអត្តពលិកប្រើប្រាស់គ្រឿងញៀន

សហព័ន្ធអត្តពលកម្មរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង់ប្រាក់ពិន័យដល់អត្តពលិកពិភពលោកចំនួនទឹកប្រាក់សរុបហើយ ពួកគេយល់ព្រមនឹងគោលនយោបាយនៃការអត់អោនចំពោះការប្រើប្រាស់គ្រឿងញៀនហើយពួកគេកំពុងស្វែងរកឱកាសដើម្បីចាប់ផ្តើមដំណើរការនៃការផ្តល់សមាជិកភាពនៅក្នុងនាមជាកីឡាករអត្តពលកម្មពិភពលោកឡើងវិញ។

ស្ថាប័នអត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលថវិកាកាលពីថ្ងៃម្សិលមុិញដើម្បីទូទាត់ការខាតបង់ ស្ថាប័នអត្តពលិកពិភពលោកបានប្រកាសកាលពីចុងខែកក្កដាថា ខ្លួននឹងបណ្តេញសហព័ន្ធអត្តពលកម្មរុស្ស៊ីប្រសិនបើខ្លួនមិនបង់ប្រាក់ពិន័យចំនួន៥លានដុល្លារអាមេរិកនិង១,៣១ លានដុល្លារអាមេរិកជាថ្លៃចំណាយសម្រាប់ការបំពានច្បាប់ប្រើប្រាស់គ្រឿងញៀនមុនថ្ងៃទី១៥ ខែសីហា។

សហព័ន្ធអត្តពលកម្មរុស្ស៊ីត្រូវបានផាកពិន័យចំនួន ១០ លានដុល្លារសហរដ្ឋអាមេរិកកាលពីខែមីនាដោយពាក់កណ្តាលនៃប្រាក់នោះត្រូវបានព្យួរ។ ការបំពានដោយតម្រូវឲ្យបង់ប្រាក់នេះបានខកខានថ្ងៃផុតកំណត់ដំបូងដែលត្រូវបង់នៅថ្ងៃទី១ ខែកក្កដាហើយបន្ទាប់មកគណៈគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោកបានសម្រេចចិត្តបន្តដំណើរការផ្តល់សិទ្ធិដល់អត្តពលិកអព្យាក្រឹតដែលមានការអនុញ្ញាតសម្រាប់អត្តពលិករុស្ស៊ីដែលចង់ចូលរួមប្រកួតជាអន្តរជាតិ។

អត្តពលិករុស្ស៊ីត្រូវបានផ្អាកតាំងពីឆ្នាំ២០១៥ ហើយអត្តពលិករបស់ខ្លួនខកខានមិនបានចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងរីយ៉ូកាលពីឆ្នាំ២០១៦ផងដែរ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print