លោក ហ៊ុន ម៉ានី ៖ “បេសកកម្មខ្លួនក្នុងបុព្វហេតុសង្គមជាតិ បន្ថែមលើសកម្មភាពស្ម័គ្រចិត្ត សង្គម និងមនុស្សធម៌ ស.ស.យ.ក. ក៏មានបេសកកម្មដ៏សំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិ»

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្លែងក្នុងវេទិកាពិភាក្សាលើកកំពស់សមត្ថភាពយុវជន និងសហគ្រិនក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម” នៅខេត្តស្វាយរៀងនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “បេសកកម្មខ្លួនក្នុងបុព្វហេតុសង្គមជាតិ បន្ថែមលើសកម្មភាពស្ម័គ្រចិត្ត សង្គម និងមនុស្សធម៌ ស.ស.យ.ក. ក៏មានបេសកកម្មដ៏សំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិ ដែលឆ្លុះបញ្ចាំងតាមរយៈការបណ្តុះបណ្តាលសមត្ថភាព ចំណេះជំនាញដល់យុវជន ដែលជាពិសេសការរៀបចំវេទិកាដូចមាននៅថ្ងៃនេះស្រាប់។”

ជាងនេះទៅទៀត លោកក៏បានបន្ថែមផងដែរថា ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សាពិតជាមានសារៈសំខាន់ ហើយផ្សារភ្ជាប់ជាមួយអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្ត និងបង្កើនការជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម និង កសិឧស្សាហកម្ម ដើម្បីឲ្យក្លាយទៅជាវិស័យអាទិភាពក្នុងការបង្កើតការងារថ្មី និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក។

សូមជម្រាបផងដែរថា វេទិកាពិភាក្សាលើកកំពស់សមត្ថភាពយុវជន និងសហគ្រិនក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម” នៅខេត្តស្វាយរៀងដែលកំពុងដំណើរការនេះ បានអញ្ជើញវាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នដែលពាក់ព័ន្ធក្នុងប្រធានបទ ក៏ដូចជាបងប្អូនកសិករគម្រូដើម្បីចូលរួមចែករំលែកបទពិសោធន៍ក្នុងការដាំបន្លែ និងចិញ្ចឹមសត្វផងដែរ៕ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print