ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធករណីឆបោកយកកាឡៃដូរយកមាស

ចែករំលែក៖

ខេត្តឧត្ដរមសនជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកយកកាឡៃដូរយកមាស  នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទី នៅចំណុចផ្សារសំរោង ភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា មានកើត ករណីឆបោក (ទំលាក់យោង)យកមាសខ្សែក ចិញ្ចៀន និងប្រាក់រៀល ៣៨,០០០រៀល ដែលបង្ករឡើងដោយជនសង្ស័យចំនួន ០៤ នាក់មាន៖

ទី១-ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួនបាន)។

ទី២-ឈ្មោះ ស សំអឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង(ឃាត់ខ្លួន)។

ទី៣-ឈ្មោះ ណា (មិនស្គាល់ត្រកូល) ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (គេចខ្លួនបាត់)  

ទី៤-ឈ្មោះ ប្រុស (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភ្នំពេញ (គេចខ្លួនបាត់)  

 ជនរងគ្រោះឈ្មោះ សែ ស៊ីវ៉ូ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ ១គ្រឿង ម៉ាក Honda ប្រាក់រៀលមួយចំនួនគ្រាប់សំណ ១ថង់ គ្រឿងអលង្កាការឡៃ១ចំនួន ។

ទ្រព្យសម្បត្តិជនរងគ្រោះមាន៖ ខ្សែកមាស ១ខ្សែ, ចិញ្ចៀន ១វង់, លុយ ចំនួន ៣៨,៥០០រៀល ។

បច្ចុប្ប្នន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕​ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print