ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១១ថ្ងៃត្រង់ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាល់ឣោយមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងបួសបាក់ភ្លៅម្ខាង ។
មូលហែតុដែលឣោយមានគ្រោះថ្នាក់នោះមកពីម៉ូតូជិះក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងក៏រេចង្កូតទៅបុកជាមួយនិងគោយន្តកន្ត្រៃចំផ្នែកចំហៀងខាងឆ្វេងបណ្ដាលអោយឣ្នកបើកបរម៉ូតូម្នាក់ស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់បាក់ជើងស្ដាំ។
ឣ្នកបើកបរម៉ូតូសង ពាក់ស្លាកលេខ កំពង់ធំ 1E-9550ឈ្មោះ ឡាងជី ភេទប្រុស អាយុ៣១ឆ្នាំ(ស្លាប់) រស់នភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រីឯឣ្នករួមដំណើរឈ្មោះប៊ុនសុខន ភេទប្រុស អាយុ៣៣ឆ្នាំ(រងរបួសធ្ងន់) រស់នៅភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកម្ចាស់គោយន្តកន្ត្រៃរស់នៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយកើតហេតុរត់គេចខ្លួនបាត់ រីឯសាកសពត្រូវបានសាច់ញាត់យក់ទៅធ្វើបុណ្យតាមប្រពៃណីយ ហើយឣ្នករបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីពេទ្យស្រុកបារាយណ៍សន្ទុក ចំណែចម៉ូតូនិងគោយន្តកន្ត្រៃត្រូវបានប៉ូលីសយកមករក្សាទុក្ខនៅប៉ុស្តិ៍ក្រវ៉ារងចាំការដោះស្រាយនៅពេលក្រោយ៕



...
ដោយ៖ ប៊ុន រិទ្ធី