ស្លាប់និងឆ្លងកូវីដ​១៩​នៅឥណ្ឌាកើនឡើងខ្ពស់គួរឲ្យបារម្ភ

ចែករំលែក៖

សារព័ត៌មានThe Straittimes បានផ្សាយថា​តាមរបាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌាបញ្ជាក់ថាចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា គិតត្រឹម​ម៉ោង​២០ៈ00 នាទី នៅថ្ងៃទី១៧ ខែសីហា មានអ្នកស្លាប់កើនឡើងដល់ ៥១ ១៧៦ នាក់ បន្ទាប់ពីករណីស្លាប់ថ្មីៗជាង ៩០០នាក់ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។
ឥណ្ឌាជាប្រទេសមានពលរដ្ឋដល់ទៅ​ជាង​១,៣ពាន់លាននាក់ ភាគច្រើនជាអ្នកក្រីក្រ​ រស់នៅកង្វះគ្រប់បែបយ៉ាង ជាការងាយស្រួលឆ្លងកូវីដ​១៩ ។ រដ្ឋាភិបាលឥណ្ឌា បានចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត​ប៉ុន្តែនៅតែមិនអាច ទប់ស្កាត់បានល្អនោះឡើយ​។
ចំណេកអ្នកឆ្លងកូវីដ​១៩នៅលើពិភពលោកវិញ គិតត្រឹមម៉ោង ៦៖0០នាទីល្ងាចថ្ងៃចន្ទ ទី ១៧ ខែសីហា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២១,៨៥១,៥២៨នាក់នៅទូទាំងពិភពលោក ដែលក្នុងនោះអ្នកជំងឺចំនួន ៧៧៣,៥៦៣នាក់ បានស្លាប់ និង ១៤,៥៧៥,២៨៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ ។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩១ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨១ផងដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print