ការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀន ក្នុងភូមិត្រពាំងឈូកឃាត់ខ្លួនមនុស្សចំនួន៥នាក់និងថ្នាំ១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀចុះបង្ក្រាបកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្ទៈជួលគ្មានលេខ ផ្លូវលំ ភូមិ១២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដឹកនាំដោយលោកអនុសេនីយ៍ឯក សេងសុផល នាយការិយាលយ័ស្រាវជ្រាវប្រឆាំងគ្រឿងញៀន ចូលរួមជាមួយលោកចាន់ ពិសិដ្ឋ នាយក្រឡាបញ្ជី បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាទីតាំងចែកចាយគ្រឿងញៀនដោយប្រើវិធីជំនាញហើយឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះស្រីម្នាក់ប្រុស៤នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ថ្នាំញៀនក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។

ក្រោយពីប្រតិបត្តិបង្ក្រាបចប់ជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ននៅការិយាលយ័ស្រាវជ្រាវប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

image

image

image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print