ខេត្តព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ក្នុងចំណោម៤នាក់ក្នុងបទល្មើសជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង ០០នាទី ត្រង់ចំណុចជិតរង្វង់មូលតោ២ ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្តកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Fang Hsi Cheng ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ២នាក់ដែលកម្លាំងសមត្ថកិច្ចក្របួចបាន៖
១. ឈ្មោះ ម៉ម ដាលីន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
២.ឈ្មោះ សុខ ដា ហៅ ប៊ីន ភេទប្រុស ជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។
*សំភារដែលបាត់បង់រួមមាន ទូរស័ព្ទចំនួន២គ្រឿង(ម៉ាក Samsung និងម៉ាក iPhone) លុយ៧០$ និងនាមប័ណ្ណចំនួន៤ សន្លឹក។
សម្ភារវត្ថុតាងដកហូតបាន៖
១.ម៉ូតូចំនួន២គ្រឿងម៉ាកហុងដាស្គូពី ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-0106 និង១គ្រឿងទៀតម៉ាក ហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IB-7784 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពឆក់។
ក្រោយពីការសាកសួរ ជនសង្ស័យទាំង២នាក់បានសារភាពថា កាលពីថ្ងទី១៨.០៨.២០២០ ខ្លួនមានគ្នាចំនួន០៤នាក់គឺ១.ឈ្មោះ ម៉ម ដាលីន(ឃាត់ខ្លួន),២.ឈ្មោះ សុខ ដា ហៅ ប៊ី(ឃាត់ខ្លួន) ចំណែក០២នាក់ទៀតរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន២គ្រឿងទៅឆក់កាបូបស្ពាយចំហៀងពីជនរងគ្រោះជនជាតិចិនដែលកំពុងដើរតាមផ្លូវជិតរង្វង់មូលតោ២ បានសម្រេច រួចបោះកាបូបនិងទូរសព្ទ័ដៃចោលចូលក្នុងទឹកតាមផ្លូវពេលសមត្ថកិច្ចដេញតាមបង្រ្កាប។
បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕ឆ្លាម សមុទ្រ