ខេត្តបាត់ដំបង ៖បុរសម្នាក់បានស្លាប់នៅលើវាលស្រែ ខណ:បុរសរូបនេះបានយក
គ្រឿងសម្ភារអគ្គិសនីទៅឆក់ត្រីនៅតាមប្រឡាយខ្វះការប្រុងប្រយ័ត្តបែរជាឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១៣រោច ខែ ស្រាពណ៌ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទីរសៀលនៅចំណុចវាលស្រែនៅក្រោយបុរីរស្មីបាត់ដំបងឋិតក្នុងភូមិអូរតានប់សង្កាត់ក្តុលដូនទាវក្រុង-ខេត្តបាត់ដំបង។
សាកសពមាន:ឈ្មោះ ឌឿន សំណាង (សំ) ភេទ ប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅ ក្រុមទី ១០ ភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង មុខរបរ: កម្មករ ។
តាមការបំភ្លឺរបស់ឈ្មោះ អឿន សំអាត (ប្រពន្ធសព) អាយុ ៣៩ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
មុខរបរ:មេផ្ទះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថានៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ២០ នឹង ៣០ នាទី ប្ដីរបស់ខ្លួនបានចេញពីផ្ទះទៅឆក់ត្រីដោយយកឧបករណ៍សម្រាប់ឆក់ទៅជាមួយ។ លុះព្រឹកឡើង ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០
មិនឃើញប្ដីរបស់ខ្លួនត្រឡប់មកផ្ទះវិញ ខ្លួនក៏ហៅកូននិងបងប្អូនពីរទៅបីនាក់ជួយរកប្ដី។ រហូតដល់ម៉ោងប្រហែល ១២និង២០នាទីរសៀលស្រាប់តែកូនរបស់ខ្លួនបានរកឃើញប្ដីដេកផ្ងារស្លាប់នៅក្នុងវាលស្រែក្បែរបុរីរស្មីបាត់ដំបងដោយដៃទាំងសងខាងកាន់ឧបករណ៍សម្រាប់ឆក់ត្រីនៅជាប់នឹងដៃទើបបង្កការភ្ញាក់តែម្តង ។
តាមការត្រួតពិនិត្យសមត្ថកិច្ចផ្នែកជំនាញនិងគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយចរន្តអគ្គិសនីជាឧបករណ៍កែច្នៃសម្រាប់ឆក់ត្រីប្រាកដមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យប្រពន្ធឈ្មោះអឿន សំអាត យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ដោយ÷ស សារ៉េត