ភ្ញៀវជាតិសម្រុកមកលេង នៅតាមរមណីយដ្ឋានក្នុងខេត្ត ក្នុងរយៈពេល ៥ ថ្ងៃមានកំណើនកើនឡើងយ៉ាងកំហុក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គេសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្ញៀវជាតិមកកំសាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេល ៥ថ្ងៃនេះ ដែលសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បាទអនុញ្ញាត្តិឲ្យមន្ត្រីរាជការឈប់សម្រាក ដើម្បីដើលំហែកាយសម្រាកពីការងារ ដែលមកពីបណ្តាខេត្តផ្សេងៗ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២0 រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅក្នុងទឹកដីខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា: ១.អំពីស្ថានភាពភ្ញៀវទេសចរដែលមានមកកម្សាន្តក្នុងខេត្តស្ទឹងត្រែង សម្រាប់ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០២០ នេះ រួមមាន:អំពីភ្ញៀវទេសចរ
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបចំនួន ១,០៦៧ នាក់ ភ្ញៀវផ្ទៃក្នុង ចំនួន០២ នាក់។
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវសរុបចំនួន ២,២៥២ នាក់ ភ្ញៀវផ្ទៃក្នុងចំនួន ០នាក់។

២.អំពីការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត។

ដោយបានបង្កើតក្រុមការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ បានចុះធ្វើការអប់រំ ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត រួមមានសេវាស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ និងរីសត និងភោជនីយដ្ឋានអាហារដ្ឋាន និងជាពិសេសតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើន។

ក្នុងនោះណែនាំពីការអនុវត្តិវិធានសុវត្ថិភាពទេសចរណ៍ដោយអនុវត្តិតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ដាក់អាល់កុលលាងសំអាតដៃ
-តាមរមណីយដ្ឋានទេសចរណ៍ដាក់ស្លាកអប់រំ ពីអនាម័យសុវត្ថិភាពទេសចរណ៍
-ការរៀបចំអាហារប្រកបដោយអនាម័យ និងចម្អិនឪ្យបានឆ្អុនល្អ។
តាមការអង្កេតឃើញថាភ្ញៀវទេសចរ ភាគច្រើនបានយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ខ្លួន។

ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print