ហុងដាឌ្រីមសេ១២៥បត់ឆ្វេងមិនប្រយ័ត្នម៉ូតូធំមកពីក្រោយបុករបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ទាំងសងខាងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាសេ១២៥បត់ឆ្វេងខ្វះប្រុងប្រយ័ត្នបណ្ដាលអោយអ្នកបើកម៉ូតូហុងដា(CBR)មកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពិវេលាម៉ោង១០ព្រឹកនាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត១០៤និង១០៥
ចំណុចភូមិធ្លក ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីដែលបើកម៉ូតូបង្កហេតុមានឈ្មោះចាន់ ធឿន អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករនិង
កូនស្រីឈ្មោះ វ៉ៃ  ចិន្តា អាយុ១៣ឆ្នាំមុខរបរសិស្សរស់នៅភូមិបឹងរ៉ៃខាងត្បូង ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកបុរសរងគ្រោះមានឈ្មោះយ៉ាង ចិន្រ្តា អាយុ២៧ឆ្នាំ មុខរបរកសិកររស់ភូមិ បាភ្នំ ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែងជិះម៉ូតូម៉ាកហុងដា(CBR)ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ១FI ៤៩៥៨។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូ ម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០២០
ពណ៌ ខ្មៅគ្មានស្លាកលេខជិះគ្នា២នាក់
ក្នុងទិសដៅ ពីលិចទៅកើតនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត១០៤និង១០៥ខណះនោះក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូម៉ាកហុងដា(CBR)ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ១FI៤៩៥៨  បើកបរដោយបុរសម្នាក់
ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចដឹកមកសង្គ្រោះនៅគ្លីនីកឯកជនមួយកន្លែង។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុក្រោលគោដើម្បីដោះស្រាយពេលក្រោយ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print