រមណីយដ្ឋានស្អាត បរិស្ថានល្អ បើចោសសំរាមប៉ាតណាប៉ាតណី ប្រែក្លាយជាអាក្រក់ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះបានធ្វើឱ្យទេសភាពទាំងនេះប្រែជាអាក្រក់! តើយើងអាចចូលរួមទាំងអស់គ្នាដើម្បីថែរក្សាឆ្នេរសមុទ្រយើងឱ្យស្រស់ស្អាតជារៀងរហូតទេ? បងប្អូនត្រូវវេចខ្ចប់សំរាមនិងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោលអនាធិបតេយ្យយ៉ាងនេះទេ! បងប្អូនដើរកម្សាន្តចង់បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូចមិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួនពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនឹងមកទស្សនាទីនេះទៀតទេ? សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ! ទោះបីបងប្អូនអញ្ជើញដល់ទីណាក៏ដោយ សូមចាត់ទុកទីកន្លែងនោះជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង! ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើនដែលបានប្រកាន់ខ្ជាប់នូវអនាម័យបរិស្ថាន..!រមណីយដ្ឋានស្អាត បរិស្ថានល្អ…៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print