ខេត្តកំពង់ចាម ៖ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងត្រង់បានចុះអនុវត្តបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់តាមការចង្អុលបង្ហាញពីលោកសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
លោកឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹងថា នៅវេលាម៉ោង៩ៈ១៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកស្ទឹងត្រង់បានឃាត់ខ្លួនជនសង្ស័យ៩នាក់ រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង ។
លោកបន្តថា ការបង្ក្រាបធ្វេីដោយជាក់ស្តែង ស្ថិតនៅឃុំអូរម្លូ និងឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន២លើក ឃាត់ខ្លួនសង្ស័យជាបន្តបន្ទាប់ បានចំនួន៥នាក់រួមមានឈ្មោះដូចខាង ក្រោម ៖
១-ឈ្មោះភន អុឹម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិដូង៣ដើម ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ មួន ម៉ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចេកជ្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣.ឈ្មោះហ៊ី តួ ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ រស់ក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៤-ឈ្មោះរើន ណារ៉ង ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៥-ឈ្មោះ អឿង រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនតិខ្មែរ នៅភូមិចេកជ្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកមេបញ្ជាការបញ្ជាក់ថា ក្រោយឃាត់ខ្លួនពួកគេ កម្លាំងសមត្ថកិច្ចបានរកឃេីញ ម្សៅក្រាមពណ៌ស (មេតំហ្វេតាមីន)ចំនួន៣៥កញ្ចប់(ធំ៤តូច៣១កញ្ចប់)ទម្ងន់១៩៦.៣០ក្រាម ប្រភេទ wy ៣៣០គ្រាប់ ទម្ងន់៣១.៥៩ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿងធុនចុចពិលរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX330 ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនិតិវិធីដេីម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត៕ ដោយ ៖ វណ្ណៈ