ហេតុអ្វីយន្តហោះដឹកអ្នកដំណើរមិនបំពាក់ ឆ័ត្រយោងដល់អ្នកដំណើរគ្រប់រូបបញ្ជៀសគ្រោះថ្នាក់ដល់ជីវិត?

ចែករំលែក៖

ក្រោយពេលមានគ្រោះថ្នាក់ធ្លាក់យន្តហោះសម្លាប់មនុស្សជាច្រើន បានធ្វើឲ្យមានសំណួរជាច្រើន ចោទសួរថាហេតុអ្វីបានយើងមិនអាចបំពាក់ឆ័ត្រយោងដល់អ្នកដំណើរ សម្រាប់លោតចុះពីយន្តហោះក្នុងពេលជួបហេតុការណ៍អាក្រក់។
បច្ចុប្បន្ន ប្រភេទយន្តហោះពេញនិយមសម្រាប់ដឹកអ្នកដំណើរ គឺប្រភេទ Boeing 737 ដោយយន្តហោះប្រភេទនេះអាចដឹកអ្នកដំណើរបានដល់ទៅ២០០នាក់ទាំងក្រុមអាកាសយានិក។ ចំណែកវគ្គហ្វឹកហាត់ខ្លីសម្រាប់លោតឆ័ត្រយោង មានរយៈពេល៤ម៉ោង។ដូច្នេះ ការណែនាំអ្នកដំណើរពីវិធីប្រើប្រាស់ឆ័ត្រយោងគឺជារឿងមិនអាចធ្វើទៅបានឡើយ។ ទាំងនោះមានន័យថាអ្នកដំណើរត្រូវតែមើលវីដេអូពីការលោតឆត្រយោងដោយខ្លួនឯងឬអ្នកដំណើរត្រូវតែរៀនមុនពេលធ្វើតំណើរ។ អ្នកដំណើរខ្លះមិនប្រាកដថាត្រូវធ្វើតាមការណែនាំរបស់ ក្រុមអាកាសយានិកនោះឡើយ ហើយនៅពេលយន្តហោះជួបឧបទ្ទវហេតុ​អ្នកដំណើរប្រាកដជាភ័យស្លន់ស្លោរ។ មិនអាចអនុវត្តទៅតាម ច្បាប់នោះឡើយ។
ដើម្បីរក្សាអាយុជីវិត អ្នកដំណើរត្រូវតែ រក្សាការអត់ធ្មត់រឹងមាំមិនភ័យខ្លាច ហើយយកឆ័ត្រចេញពីក្រោមកៅអីអង្គុយ ពាក់នៅលើខ្នងរួមពាក់ខ្យែសុវត្ថិភាព។ តាមក្រុមអ្នកជំនាញអ្នកដំណើរមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួននោះឡើយ។ អ្វីដែលបញ្ហានោះគឺនៅលើយន្តហោះមានមនុស្សដល់ទៅ២០០នាក់ ហើយស្ថិតនៅក្នុងភាពចលាចល ដោយសារតែយន្តហោះមានបញ្ហា។ ដូច្នេះតើយើងគិតថា អ្នកដំណើរមានការអត់ធ្មត់រងចាំដល់វេនយើងលោតដែរឬទេ គឺត្រូវប្រជ្រៀតគ្នាដណ្តើមលោតចុះមុន។
បញ្ហាមួយទៀតគឺឆ័ត្រយោងមានទម្ងន់ធ្ងន់ ដូច្នេះ យន្តហោះត្រូវមានទម្ងន់បន្ថែមទៀត ។ ឆ័ត្រនីមួយមានទម្ងន់៧គីឡូក្រាម ដូច្នេះយន្តហោះត្រូវផ្ទុកទម្ងន់បន្ថែម១៣៦០ គីឡូក្រាមបន្ថែមទៀត។ មួយវិញទៀត ឆ័ត្រនឹងធ្វើឲ្យកន្លែងអង្គុយកាន់តែតូចចង្អៀត។
ចំណុចមួយចាប់អារម្មណ៍នោះគឺយន្តហោះជួបឧបទ្ទវហេតុ​ ក្នុងពេលចុះចត ឬពេលហោះហើរ ដូច្នេះអ្នកដំណើរ មិនអាច លោតឆ័ត្រ បានឡើយ ពាក់ព័ន្ធនិងកម្ពស់ ។ ចំណុចមួយទៀតគឺយន្តហោះជួបគ្រោះថ្នាក់ពេលជួបខ្យល់ព្យុះ ហើយបើលោតនៅពេលនោះ គឺគ្រោះថ្នាក់ខ្លាំងបំផុតជាងអង្គុយនៅលើយន្តហោះទៅទៀត។ កត្ដាទាំងនោះហើយទើបគេមិនបំពាក់ឆ័ត្រយោងនៅលើយន្តហោះ៕

ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print