គោយន្តកន្ត្រៃបើកគេចម៉ូតូធ្លាក់ចូលប្រឡាយ សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តសៀមរាប៖ ចាត់ទុកជាសំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រាដែលមានគោយន្តកែច្នៃមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន គេចពីម៉ូតូ ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រមេឃ បង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមប្រឡាយទឹកទំនប់ខ្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកគោយន្ដកែច្នៃ ក្នុងល្បឿនលឿន លុះពេលគាត់បើកមកដល់ចំណុចកើតហេតុ ក៏វាក់នឹងអ្នកជិះម៉ូតូ ទើបគាត់កាច់ចង្កូតគេច បណ្ដាលឲ្យធ្លាក់ចូលក្នុងប្រឡាយ ក្រឡាប់ផ្ងារជើងតែម្ដង។ ម្ចាស់គោយន្តច្នៃត្រូវបានគេស្គាល់ឈ្មោះ ធូ ភេទប្រុសអាយុជាង៣០ឆ្នាំមានលំនៅឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បានបើកគោយន្តពាក់ស្លាកលេខ1757 ពណ៌ខៀវលាយត្រួយចេក។
ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងរបួសទេ ដោយសារអ្នកជិះគោយន្តលោតចេញទាន់។
ក្រោយកើតហេតុ ម្ចាស់គោយន្ត បានហៅរថយន្តមកស្ទូចគោយន្ត យកទៅជួសជុលដោយខ្លួនឯងទាំងហួសចិត្ត៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print