ឈ្លោះគ្នាជាមួយប្រពន្ធជាង១ខែ​ ទៅផ្ទះម្ដាយមីងចង.ក​ បញ្ចប់ជីវិតទុកឲ្យកូនប្រុសអាយុ២ឆ្នាំកំព្រាឪពុក​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់មានបញ្ហាក្នុងគ្រួសារ​បានសម្រេចចិត្តចង.ក នៅផ្ទះម្ដាយមីង​ ស្លាប់ចោលកូនប្រុសអាយុ២ឆ្នាំឲ្យកំព្រា​ ដោយករណីនេះបា​នបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ច្រកចូលវិត្តព្រែកជ្រៃ​ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ ហ៊ុយ ភេទប្រុស​អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលចំការដូង​ ក្នុងខណ្ឌដង្កោ​ និងមានស្រុកកំណើតនៅភូមិក្រាំង ឃុំព្រៃក្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកប្រពន្ធឈ្មោះ ចាន់ សុភ័ក្រ អាយុ២១ឆ្នាំ មុខរបបកម្មការនីរោងចក្រ​ ស្នាក់នៅជាមួយគ្នា​ និងមានកូនប្រុសម្នាក់អាយុ២ឆ្នាំ​ ផ្ញេីយាយតាមេីលថែនៅឯខេត្ត​ ។

​ បេីតាមសម្ដីម្ដាយមីងរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ក្មួយរបស់គាត់ទើបតែមកលេងផ្ទះគាត់បានមួយថ្ងៃហ្នឹងទេ​ ក្នុងអំឡុងម៉ោង១១ព្រឹកថ្ងៃកេីតហេតុ​ ហេីយរូបគាត់ក៏បានយកបាយមកឲ្យហូប លុះមកដល់ប្រហែលម៉ោង៦ជាង គាត់ឆ្ងល់ហេតុអីបានជាក្មួយគាត់មិនព្រមចុះមកក្រោម ហើយគាត់ក៏បានប្រើកូនស្រីឲ្យមើទៅមេីល​ ស្រាប់តែបើកទ្វារក៏ឃើញក្មួយគាត់បានចង.ក​ សម្លាប់ខ្លួនបាត់ទៅហើយ​ ទេីបភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមេីលតែម្ដង​ ។

​ តាមសម្ដីម្ដាយមីងរបស់ជនរងគ្រោះបានបន្ដថា​ កន្លងមកក្មួយគាត់និងប្រពន្ធបានឈ្លោះគ្នា និងមិនបាននៅជាមួយគ្នាជាង១ខែហើយ ។ ក្នុងនោះដែរប្រពន្ធនរងគ្រោះក៏បានចុះទៅដល់កន្លែងកេីតហេតុដោយរៀបរាប់ទាំងអាលោះអាល័យថា​ រូបគាត់ពិតជាឈ្លោះគ្នាជាមួយនិងប្ដីមែន​ ដោយសារតែប្ដីប្រចណ្ឌគាត់ពេក​ ហេីយក៏មិនមែនឈ្លោះគ្នាលេីកទី១ដែរ​ ដោយលេីកនេះឈ្លោះគ្នាមិនរស់នៅជាមួយគ្នាជាង១ខែមកហេីយ​ បន្ទាប់ពីមានរឿងហេតុខាងលេីកេីតឡេីង​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានក៏មកដល់​ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យធ្វេីការពិនិត្យទេីបបានបញ្ចាក់ថា​ ជនរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន​ រួចក៏ធ្វេីឯកសារប្រគល់សពទៅសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print