រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានៅស្តុបសេរីភាព​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តtoyota prius មួយគ្រឿងជ្រុលទៅបុកគូទរថយន្ត ហាយឡេនឌ័រ​ ហេីយរុញទៅបុកនឹងរថយន្ត toyota prius មួយគ្រឿងទៀតខណៈកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង២០នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២០​ នៅត្រង់ចំណុចស្តុបសេរីភាព តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តtoyota prius មួយគ្រឿង​ ពណ៌ទឹកសមុទ្រ​ ពាក់ស្លាកលេខភ្នំពេញ2BI-0023​ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុបខៀវដើម្បីបន្តដំណើរទៅមុខទៀត​ ខណៈនោះក៏មានរថយន្តហាយឡេនឌ័រមួយគ្រឿងទៀត​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AU-0961ធ្វើដំណើរស្របទិសដៅគ្នាមកឈប់ពីក្រោយ ស្រាប់តែមានរថយន្តtoyota prius មួយគ្រឿងទៀត​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AV-6078បើកបរដោយនារីម្នាក់សង្ស័យស្រវឹងស្រា​ បានបើកមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តហាយឡេនឌ័ររួចរុញទៅបុករថយន្ត toyota prius មួយគ្រឿងទៀតរងការខូចខាត។​ ចំណែករថយន្តបង្ករងរកាខាតផ្នែកខាងមុខយ៉ាងដំណំ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាងសុំធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកខាងភាគីបង្កបានចេញថ្លៃជួសជុលរថយន្តរងគ្រោះទាំងពីរគ្រឿងឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print