ភ្នំពេញ៖រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលិន ប្រកាសថា នឹងធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ។ នេះបើយោងតាមសំណេររបស់លោក ជិន ម៉ាលីន បង្ហោះតាមបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ ។
លោក ជិន ម៉ាលីន បានបង្ហោះទាំងស្រុង ថា «ចាប់ពីពេលនេះ ខ្ញុំធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្តនិងគាំទ្រដល់អ្នកដែលបានគោរពនិងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់ ។ ចំពោះសារព័ត៌មានដែលមិនមានច្បាប់អនុញ្ញាត អាចដកស្រង់អត្ថបទពីផេករបស់ខ្ញុំយកទៅចុះផ្សាយបានដោយសេរី»៕ ដោយ៖ចេស្តា
...