ខេត្តបាត់ដំបង៖ ក្រសួងទេសចរណ៍ នៅថ្ងៃសុក្រ ៣ កើត ខែភទ្របទ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ម្សិលមុិញ បានបញ្ជាក់ពញស្ថិតិភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ – គោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបង នាឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនសរុប ១៣៣,៣៤៩ នាក់ ក្នុងនោះ
-ភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់
-ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង ) មានចំនួន ៨២៥ នាក់ ។
ក្រសួងទេសចរណ៍វាយតំលៃថា៖ ចំពោះស្ថានភាពទូទៅឃេីញថាមានសណ្តាប់ធ្នាប់មានរបៀបរៀបរយល្អ ។ បើសរុបទូទាំងប្រទេសមានភ្ញៀវសរុប ជាង១,៤លាននាក់៕
ដោយ៖ សិលា
...