ភ្នំពេញ៖ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុនប្រសិនជួបស្ថានភាពចរាចរដូចក្នុងរូប? នេះជាលើកឡើងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីឱ្យបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា៖ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង«រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ»។
បើចង់ដឹងច្បាស់សូមមេត្តា ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៕
...
ដោយ៖ សិលា