អាជ្ញាធរក្រុងសិរីសោភ័ណ បានត្រឹមព្រមានចាប់បុគ្គលកាយដីស្ទឹងទឹកថ្លា យកទៅតុលាការ តែធ្វើអីតា(អឹង ប៊ុនហួរ )មិនកើត

ចែករំលែក៖

ខេត្តបន្ទាយបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានព្រមានចាប់ខ្លួនលោក អឹង ប៊ុនហួរ បញ្ជូនទៅតុលាការ បើរូបគេព្រហើនធ្វើសកម្មភាពកាយដីស្ទឹងទឹកថ្លាបន្តទៅទៀត។ នេះជាការអះអាងរបស់លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងកន្លងទៅ។ ទន្ទឹមនឹងការព្រមាននេះ ប្រជាពលរដ្ឋរិៈគន់ថា៖ ចាំព្រមានធ្វើអី បទល្មើសជាក់ស្តែងហើយតើ ចាត់ការទៅ ឬមួយទុកឱ្យលោក អឹង ប៊ុនហួរ កាយឱ្យរលាយស្ទឹងទឹកថ្លាសិន..?
សូមរំឮកថា៖ លោក ហ៉ឹល រ៉ាយ៉ា បានព្រមានបែបនេះ ក្នុងឱកាសដឹកនាំគណៈបញ្ជាការឯកភាពក្រុង ចុះបង្ក្រាបសកម្មភាពកាយយកអាចម៍ដីនៅមាត់ស្ទឹងទឹកថ្លា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០កន្លងទៅ។ ប្រតិបត្តិការនេះអាជ្ញាធរបង្ក្រាបរថយន្តដឹកដីចំនួន៩គ្រឿង ត្រាក់ទ័រ១គ្រឿង អេសស្កា ៣គ្រឿង ពេលកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីពីមាត់ស្ទឹង និងចំណីស្ទឹងសិរីសោភ័ណ។
វត្ថុតាងមានគ្រប់គ្រាន់ តែមកដល់ពេលបច្ចប្បន្ន លោក អុឹង ប៊ុនហួរ នៅតែ តា ( អុឹង ប៊ុនហួរ) អត់ទាន់ឃើញចាត់ការតាមផ្លូវច្បាប់។
បើតាមការអះអាងរបស់ លោក ហុឹល រ៉ាយ៉ា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ៖ កន្លងមកលោកបានដឹកនាំរដ្ឋបាលក្រុងចុះបង្ក្រាប លោក ប៊ុនហួរ ម្តងរួចមកហើយព្រោះគាត់បានឲ្យកម្មករ និងគ្រឿងចក្ររបស់លោកកាយយកអាចម៍ដីពីមាត់ស្ទឹងនិងចំណីស្ទឹងសិរីសោភ័ណរបស់រដ្ឋត្រង់ក្បាលស្ទឹងស្ពានទឹកថ្លា ក្នុងទំហំប្រមាណជិត ៣០,០០០ម៉ែត្រក្រឡា ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
ប្រជាពលរដ្ឋបានលើកឡើងថា៖ បើចាប់បទល្មើសពិតប្រាកដ គឺលោក អុឹង ប៊ុនហួរ មានពិរុទ្ធនៃបទល្មើស ។ បើចាប់ហើយបានត្រឹមព្រមាន ស្មើទុកឱ្យលោក អុឹង ប៊ុនហួរ បន្តប្រព្រឹត្តមិនរាងចាល ខណៈគាត់មិនមែនទើបប្រព្រឹត្តលើកទី១ទេ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print