គ្រោះថ្នាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន អាកាសចរណ៍ South West បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់និងម្នាក់នៅរស់ ។ យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់នៅថ្ងៃទី២២ខែសីហា ក្រោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិJuba នៅស៊ូដងខាងត្បូង ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់ធ្លាក់នៅជិតតំបន់ប្រជុំជន។ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិ Jubai លោក Kur Kuok បានបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ខាងលើ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ខែសីហា(ម៉ោងក្នុងតំបន់)។ យន្តហោះខាងលើមានគោលដៅទៅកាន់អាកាសយានដ្ឋាន Aweil និង Wau។
លោកKur Kuok បានបញ្ជាក់ថា លោកមិនទាន់ដឹកច្បាស់ថានៅលើយន្តហោះមានមនុស្សប៉ុន្មាននៅឡើយទេ ហើយមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងបើកការស្រាវជ្រាវនៅឡើយ។
កាលពីឆ្នាំ២០១៨ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ South West ក៏បានធ្លាក់នៅតំបន់ភាគខាងត្បូង នៃប្រទេសស៊ូដងខាងត្បូងសម្លាប់មនុស្ស១៧នាក់ផងដែរ។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងក្រោយពេលដែល ប្រធានាធិបតី ស៊ូដងខាងត្បូងលោក Salva Kiir បានហាមប្រាមយន្តហោះដែលមានអាយុកាលប្រើប្រាស់ជាង២០ឆ្នាំមិនអនុញ្ញាតឲ្យដឹកអ្នកដំណើឡើយ ដោយអនុញ្ញាតឲ្យដឹកតែទំនិញប៉ុណ្ណោះ៕